កូនអភិបាលស្រុកមួយរូប ក្នុងខេត្តកំពង់ចាម បើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកក្មេងវ័យជំទង់ម្នាក់ ហើយរួចបោះសម្ដីថា «ងាប់សង ២ម៉ឺនដុល្លារ»

mnr By mnr March 19, 2026

ភ្នំពេញ ៖ កូនអភិបាលស្រុកម្នាក់ នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ រួចឆ្លៀតបោះសម្ដីថា «បើងាប់សង ២ម៉ឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្ក។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនបង្កដែលស្រវឹងជោគជាំ បើករថយន្ដម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបើកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ៕