ប្រធានាធិបតីអាស៊ែបៃហ្សង់ (Azerbaijan) សន្យាសងសឹកបន្ទាប់ពីអ៊ីរ៉ង់ប្រើដ្រូនវាយប្រហារ

BAKU៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចោទប្រកាន់អ៊ីរ៉ង់ពីបទភេរវកម្ម និងបានគំរាមកំហែងសងសឹក បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់២គ្រឿងបានហោះឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាស៊ែបៃហ្សង់ និងបានធ្វើឱ្យមនុស្ស៤នាក់រងរបួសនៅឯអាកាសយានដ្ឋានមួយក្នុងតំបន់ Naktichiyag ដែលជាតំបន់ដាច់ស្រយាលមួយកន្លែង។

«ថ្ងៃនេះ អំពើភេរវកម្មមួយត្រូវបានធ្វើឡើងពីភាគីអ៊ីរ៉ង់ ប្រឆាំងនឹងទឹកដីអាស៊ែបៃហ្សង់ លោក Aliyev បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ»។

លោកបានបន្ថែមថា យោធារបស់ប្រទេសអាស៊ែបៃហ្សង់ «ត្រូវបានណែនាំឲ្យរៀបចំ និងអនុវត្តវិធានការសងសឹក» និង «ដាក់នៅក្នុងកម្រិតចល័តលេខមួយ ហើយត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើប្រតិបត្តិការណាមួយ»។

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបដិសេធថាមិនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសអាស៊ែបៃហ្សង់ទេ
ប្រភព: CNA news


