មន្ដ្រីនគរបាល ស៊ិន សុភា នាយរងផ្នែក បញ្ជាចរាចរណ៍ទី២ ត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខ័ណ្ឌ ក្រោយប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះ អនុសេនីយ៍ទោ ស៊ិន សុភា នាយរងផ្នែក បញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕





